GET MORE VIDEO ABOUT MAKE MONEY ON YOUTUBE PLEASE SUBSCRIBE TO "DOLA HY" YOUTUBE CHANNELS NOW https://www.youtube.com/c/DolaHY
ឆ្នាំ២០២០ ឆុងឆ្នាំណាខ្លះ? បើឆុងគួរធ្វើបែបណា? ហើយសែនបែបណា ? ទីកន្លែងណា? ពេលណា?
*បញ្ជាក់ការសែនកាត់ឆុង និង យ័ន្ត សំរាប់សែនកាត់ឆុង មិនតម្រូវអោយបងប្អូនជឿ១០០%ទេ គឺតាមការពិចារណារបស់បងប្អូន បើបងប្អូនជឿគឺត្រូវតែធ្វើ បើមិនជឿបងប្អូនមិនធ្វើក៏បាន*
ការសែនកាត់ឆុងគឺធ្វើឡើងដើម្បីរំដោះគ្រោះ អពមង្គល គ្រោះថ្នាក់ផ្សេងៗ ជៀសផុតពីជម្ងឺរាតត្បាតឬកាត់បន្ថយ ដែលនាំមកវិញនូវភាពសុខសប្បាយ រស់នៅសុខសាន្ត មានសុភមង្គល រកស៊ីមានបាន ធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុខសុវត្ថិភាព។
ការសែនកាត់ឆុងមានច្រើនបែបតាមទំនៀមទំលាប់ ឬតាមជំនឿ ជាក់ស្តែង នៅក្នុងវីឌីអី នេះគឺខ្ញុំបង្ហាញពី យ័ន្តដែលមានសំរាប់សែនកាត់ឆុង និង ពេលវាលាដែលត្រូវសែន និងដង្វាយដែលត្រូវសែន និងទីកន្លែងដែលត្រូវសែន ហើយសែនកាត់ឆុងបែបណាទើបត្រឹមត្រូវ ឯបងប្អូនខ្លះគឺគាត់សែនកាត់ឆុងតាមវិធីឬតាមទំលាប់តៗរៀងមក គឺពិធីបូជាយញ្ញ ដោយយកសាច់ជ្រូក៣ជាន់ ស៊ុតទា ដើម្បីសែនជូនចំពោះស្តេចខ្លាស ឬរូបសំណាកខ្លាស
ឆ្នាំ២០២០នេះ ឆ្នាំដែលឆុង មាន ឆ្នាំជូត ឆ្នាំថោះ ឆ្នាំមមី ឆ្នាំមមែ ឆ្នាំរកា *ចំពោះឆ្នាំមមី ឆុងខ្លាំង ជាងគេ ក្រៅពីនេះបងប្អូនដែលកើតចំ ខែឆុង ថ្ងៃឆុង ម៉ោងឆុង ក៏ឆុងដែរ
ខាងក្រោមគឺជា ថ្ងៃ ខែ នឹង ឆ្នាំ អ្នកដែលឆុងជាមួយឆ្នាំ2020មានដូចខាងក្រោម
1. ឆ្នាំជូត អាយុ 13ឆ្នាំ 25ឆ្នាំ 37ឆ្នាំ 49ឆ្នាំ 61ឆ្នាំ 73ឆ្នាំ 85ឆ្នាំ ឬក៏កើតនៅថ្ងៃទី 06 ខែ 12 ដល់ថ្ងៃទី 08 ខែ 01 ឬក៏នៅវេលាម៉ោង 23 ដល់ 01 អាធ្រាត។
2. ឆ្នាំថោះ អាយុ 10ឆ្នាំ 22ឆ្នាំ 34ឆ្នាំ 46ឆ្នាំ 58ឆ្នាំ 70ឆ្នាំ 82ឆ្នាំ 94ឆ្នាំ ឬកើតនៅថ្ងៃទី 05 ខែ 03 ដល់ថ្ងៃទី 06 ខែ 04 ។ ឬកើតនៅម៉ោង05ដល់ 6:59ព្រឹក។
3.ឆ្នាំ មមី អាយុ 7ឆ្នាំ 19ឆ្នាំ 31ឆ្នាំ 43ឆ្នាំ 55ឆ្នាំ 67ឆ្នាំ 79ឆ្នាំ 91ឆ្នាំ ឬក៏កើតនៅថ្ងៃទី 05 ខែ06 ដល់ថ្ងៃទី06ខែ 07 ឬកើតនៅម៉ោង 11 ដល់ម៉ោង12:59 ថ្ងៃត្រង់។
4.ឆ្នាំ មមែ អាយុ 6ឆ្នាំ 18ឆ្នាំ 30ឆ្នាំ 42ឆ្នាំ 54ឆ្នាំ 66ឆ្នាំ 78ឆ្នាំ 90ឆ្នាំឬកើតនៅថ្ងៃទី 06 ខែ07ដល់ថ្ងៃទី07ខែ08 .ឬកើតនៅម៉ោង 13ដល់14:59 រសៀល។
5. ឆ្នាំរកា អាយុ 4ឆ្នាំ 16ឆ្នាំ 28ឆ្នាំ 40ឆ្នាំ 52ឆ្នាំ 64ឆ្នាំ 76ឆ្នាំ 88ឆ្នាំ ឬកើតនៅថ្ងៃទី 07 ខែ 09 ដល់ ថ្ងៃទី 08 ខែ 10 ឬក៏នៅម៉ោង 17ដល់18:59យប់។
សូមតាមដានវិធីសែនកាត់ឆុងដែលខ្ញុំបានបានបង្ហាញថាតើយើងសែនកាត់ឆុងរបៀបយ៉ាងម៉េច និង ត្រូវមានអ្វីខ្លះដើម្បីសែនកាត់ឆុង និងសែននៅពេលណា ទីកន្លែងណា
វីឌូអូហុងស៊ុយ #ចិនសែ
ការរៀបចំព្រះភូមិ ឬ រានទេវតា មុខផ្ទះតាមក្បួនហុងស៊ុយ Khmer and Chinese Village God https://youtu.be/idgh6ymqjVk
សែនដកជើងធូបយ៉ាងមិចត្រូវ សែនយ៉ាងមិចហុងស៊ុយឡើង Talking About Chinese New Year https://youtu.be/ZTx34qGBnlY
របៀបបត់ខោអាវសែនកុងម៉ាថ្ងៃចូលឆ្នាំចិន 折疊紙巾 中國新年 Chinese New Year https://youtu.be/jeyRE4VA0xo
តើដាក់ប្រាក់ប៉ុន្មានក្នុងអាំងប៉ាវទើបហុងស៊ុយល្អ 红包 Red Pocket HongBao
https://youtu.be/fcqwQSk0erE
CONNECT WITH DOLA HY ON SOCIAL MEDIA
Facebook : https://www.facebook.com/HY.DOLA
#HY_DOLA,#iKnowiTeach
Please subscribe me Channel to get more video update Video!
Thank you
*បញ្ជាក់ការសែននិងការគោរពបូជាគឺមានលក្ខណៈខុសៗគ្នា គឺមិនអាចធ្វើតាមទាំងអស់បានទេ សូមអរគុណ..។ យល់ដឹងពីការរៀបចំកុងម៉ា និង ការផ្លាស់ប្តូរហុងស៊ុយការរៀបចំសំអាតនិងផ្លាស់ប្តូរ មិនមែនធ្វើតាមការនឹកឃើញនោះទេ គឺត្រូវជើសរើសថ្ងៃ ខែ ឆ្នាំ ពេលវាលា និង រាសី ម្ចាស់ផ្ទះផងដែរដូច្នេះបើបងប្អូនចង់ផ្លាស់ប្តូរទីតាំង ឬ ចង់រៀបចំសារជាថ្មីបងប្អូនត្រូវរកចិនសែមើលអោយបានត្រឹមត្រូវ...ជៀសវាងគ្រួសារ ឬ ការរកស៊ីមានបញ្ហា...។ ក្នុងវិឌីអូនេះ គឺគ្រាន់តែជាចំណែកតូចមួយក្នុងក្បួនខ្នាតហហ្វុងស៊ុយចិនតែប៉ុននោះ សូមតាមដានស្តាប់ដោយយកចិត្តទុកដាក់ ជៀសវាងបងប្អូនធ្វើខុសក្បួនច្បាប់ ដែលនាំអោយហុងស៊ុយធ្លាក់ចុះ...








Comments
Post a Comment