Skip to main content

ការរៀបចំព្រះភូមិ ឬ រានទេវតា មុខផ្ទះតាមក្បួនហុងស៊ុយ Khmer and Chinese Village God



ការរៀបចំព្រះភូមិមុខផ្ទះតាមក្បួនហុងស៊ុយ គឺអាស្រ័យលើទីតាំងភូមិសាស្រ្ត និង តាមទិស នៃផ្ទះនីមួយៗ ដូច្នេះមុននឹងសាងសង់រៀបចំត្រូវពិនិត្យនិងមើលអោយបានច្បាស់លាស់ ឬ រកចិនសែមើលអោយបានត្រឹមត្រូវ...។
គ្រួសារ​សុខ​សប្បាយ​មាន​លាភ​មានទ្រព្យ​អាស្រ័យ​លើ​ការ​រៀបចំ​ព្រះ​ភូមិ​ត្រឹមត្រូវ ការរៀបចំត្រឹមត្រូវគឺធ្វើអោយគ្រួសារមានសំណាង សុភមង្គល រកស៊ីមានបាន ការរៀបចំខុស ធ្វើអោយហុងស៊ុយ ធ្លាក់ ប៉ះពាល់ដល់ គ្រួសារ (សុខភាព ប្រាក់កាក និង សុភមង្គល សុវត្ថិភាព) ការ​តាំង​តម្កល់​ព្រះ​ភូមិ​ឬ​រាន​ទេវតា​ជា​ជំនឿ​មួយ​មាន​តាំងពី​បុ​រម​បុរាណ​មក​ម្ល៉េះ ។ ព្រះ​ភូមិ​នេះ​គេ​និយម​ដំឡើង​ទុក​នៅ​ជ្រុង​ណាមួយ​នៃ​បរិវេណ​ទីធ្លា​ខាង​មុខ​ផ្ទះ ដើម្បី​ជាទី​សណ្ឋិត​នៃ​វត្ថុ​ស័ក្តិសិទ្ធិ ឬ​បារមី​ណាមួយ​ដែល​គេ​ជឿ​ថា ជា​អ្នក​ឃ្លាំចាំ​ថែរក្សា​គ្រួសារ និង​នាំ​លាភ នាំ​ទ្រព្យ​ចូល​ផ្ទះ ។ អានដោយការពិចារណ៍និងស្វែងរកធាតុពិតជាក់ស្ដែង ស្របតាមច្បាប់ធម្មជាតិ ១.​​ ហាម​ឱ្យ​ស្រមោល​ផ្ទះ​សង្កត់​លើ​រាន​ទេវតា​ឬ​ស្រមោល​រាន​ទេវតា​សង្កត់​លើ​ផ្ទះ ២. ហាម​មុខ​រាន​ទេវតា​បែរមក​ចំ​ទល់មុខ​គ្នា​នឹង​តួ​ផ្ទះ ៣​​.​​ មិន​ដំឡើង​រាន​ទេវតា​ចំ​ថ្ងៃ​មិន​ល្អ​នៃ​រាសី​ម្ចាស់ផ្ទះ ​​៤.​​ ពេល​ដំឡើង​គួរ​មាន​អាចារ្យ​ (អាស្រ័យ-Option) ការធ្វើ​ពិធី​អញ្ជើញ​វិញ្ញាណ​ឱ្យ​មក​គ្រប់គ្រង​និង​រស់នៅ​ក្នុង​រាន​ទេវតា នេះ​ចាត់ទុកថា ជា​ការហៅ​វិញ្ញាណ​ដែល​ត្រឹមត្រូវ តាម​ច្បាប់ធម្មជាតិ ព្រោះ​ត្រូវបាន​ម្ចាស់ផ្ទះ​ជា​អ្នក​អញ្ជើញឱ្យមក​ជួយ​ថែរក្សា​ផ្ទះសម្បែង ចាំ​ហាមឃាត់​រារាំង​ពពួក​វិញ្ញាណ​អាក្រក់​មិន ឱ្យ​ចូល​មក​ឆាឆៅ​អ្នករស់នៅ​ក្នុង​ផ្ទះ​នោះ ។​ ​​តាម​ជំនឿ​បរម​បុរាណ​គេ​ជឿ​ថា គ្រប់​ផ្ទះសម្បែង​ភូមិករ​ទាំងអស់​សុទ្ធតែ​មាន​វិញ្ញាណ​គ្រប់គ្រង​រក្សា ប្រសិនបើ​ផ្ទះ​ណា គ្មាន​រាន​ទេវតា​នៅចាំ​ទេ​នោះ​នឹង​ធ្វើឱ្យ​ពួក​វិញ្ញាណ​រសាត់អណ្តែត​ចូល​មក​ សណ្ឋិត​នៅក្នុង​ផ្ទះ ។ លក្ខណៈ​បែបនេះ​បើ​បណ្តោយ​ទុក​កាន់ តែ​យូរ​កំណើន​នៃ​វិញ្ញាណ​នោះ​កើនឡើង​កាន់តែច្រើន​ធ្វើឱ្យ​ការងារ​រកស៊ី​ វិបត្តិ​មិនចេះ​អស់​មិនចេះហើយ Please comment below video if you have question



Comments

Popular posts from this blog

ឆ្នាំ២០២០ ឆុងឆ្នាំណាខ្លះ? បើឆុងគួរធ្វើបែបណា? ហើយសែនបែបណា ? ទីកន្លែងណា? ពេលណា?

GET MORE VIDEO ABOUT MAKE MONEY ON YOUTUBE PLEASE SUBSCRIBE TO "DOLA HY" YOUTUBE CHANNELS NOW https://www.youtube.com/c/DolaHY ឆ្នាំ២០២០ ឆុងឆ្នាំណាខ្លះ? បើឆុងគួរធ្វើបែបណា? ហើយសែនបែបណា ? ទីកន្លែងណា? ពេលណា? *បញ្ជាក់ការសែនកាត់ឆុង និង យ័ន្ត សំរាប់សែនកាត់ឆុង មិនតម្រូវអោយបងប្អូនជឿ១០០%ទេ គឺតាមការពិចារណារបស់បងប្អូន បើបងប្អូនជឿគឺត្រូវតែធ្វើ បើមិនជឿបងប្អូនមិនធ្វើក៏បាន* ការសែនកាត់ឆុងគឺធ្វើឡើងដើម្បីរំដោះគ្រោះ អពមង្គល គ្រោះថ្នាក់ផ្សេងៗ ជៀសផុតពីជម្ងឺរាតត្បាតឬកាត់បន្ថយ ដែលនាំមកវិញនូវភាពសុខសប្បាយ រស់នៅសុខសាន្ត មានសុភមង្គល រកស៊ីមានបាន ធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុខសុវត្ថិភាព។ ការសែនកាត់ឆុងមានច្រើនបែបតាមទំនៀមទំលាប់ ឬតាមជំនឿ ជាក់ស្តែង នៅក្នុងវីឌីអី នេះគឺខ្ញុំបង្ហាញពី យ័ន្តដែលមានសំរាប់សែនកាត់ឆុង និង ពេលវាលាដែលត្រូវសែន និងដង្វាយដែលត្រូវសែន និងទីកន្លែងដែលត្រូវសែន ហើយសែនកាត់ឆុងបែបណាទើបត្រឹមត្រូវ ឯបងប្អូនខ្លះគឺគាត់សែនកាត់ឆុងតាមវិធីឬតាមទំលាប់តៗរៀងមក គឺពិធីបូជាយញ្ញ ដោយយកសាច់ជ្រូក៣ជាន់ ស៊ុតទា ដើម្បីសែនជូនចំពោះស្តេចខ្លាស ឬរូបសំណាកខ្លាស ឆ្នាំ២០២០នេះ ឆ្នាំដែលឆុង មាន ឆ្នាំជូត ឆ្នាំថោះ ឆ្នា

ពិធីសែនកាត់ឆុង ទេវតាទាំង៦០អង្គ ទេវតាថៃសួយ ឆ្នាំទាំង5 ជូត ថោះ មមី មមែ រកា 2020

Images

រៀបចំមុខផ្ទះយ៉ាងម៉េចមានហុងស៊ុយ feng shui 风水